ប្រមុខដឹកនាំកម្ពុជាសម្តេចតេជោ ហ៊ុន សែន​ បញ្ជាក់យ៉ាងច្បាស់ថា មិនអោយគ្រូពេទ្យណាម្នាក់ឆ្លងជំងឺកូវីដ១៩ ដោយសារការទទួលខុសត្រូវរបស់កម្ពុជានោះទេ ។ នេះបើយោងតាមសារសម្លេងសម្តេចតេជោ​ ។

សារសម្លេងសម្តេចតេជោ ហ៊ុន សែន ដែលបានផ្ញើរទៅកាន់ថ្នាក់ដឹកនាំ​ ក្នុងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅថ្ងៃទី០៤ ខែមេសា​ ឆ្នាំ២០២០នេះ បានបញ្ជាក់ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានផ្តល់អនុសាសន៍សំខាន់ៗជាច្រើន។ ហើយអ្វីដែលចាត់ទុកថាជាចំនុចសំខាន់មួយក្នុងចំណោមចំនុចសំខាន់ៗផ្សេងៗគឺសម្តេចផ្តោតទៅលើការថែទាំសុខភាពក្រុមគ្រូពេទ្យជួយមុខ។

លើសពីនេះទៅទៀត សម្តេចតេជោបានស្នើរអោយ ក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ត្រូវបង្កើនប្រាក់ឧបត្ថម្ភដល់គ្រូពេទ្យនៅជួរមុខ ដែលកំពុងប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាមួយជំងឺនេះ។ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ក្នុងរយៈពេលនេះ ក្រុមគ្រួពេទ្យនៅជួរមុខទាំងអស់នោះ គ្មានពេលវេលាដើម្បីបានទៅជួបក្រុមគ្រួសារ ប្រពន្ធ កូននោះឡើយ ដូច្នេះហើយដើម្បីឲ្យគ្រូពេទ្យហ្នឹងនចិត្ត ទើបសម្ដេចសម្រេចបញ្ជាឲ្យបង្កើនថវិកាឧបត្ថម្ភតែម្ដង។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា (ក្នុងរយៈពេលប៉ុន្មានខែនេះ គ្រូពេទ្យទាំងអស់នេះ អត់បាននៅជិតប្រពន្ធ កូនទេ គឺជាការលះបង់ មួយខ្ពស់ណាស់ ដូច្នេះដើម្បីកុំឲ្យក្រុមគ្រូពេទ្យមានការពិបាកក្នុងការគិតគូរទៅដល់ក្រុមគ្រួសារ ខ្ញុំសូមស្នើឲ្យពិនិត្យបង្កើននូវប្រាក់ឧបត្ថម្ភ សម្រាប់គ្រូពេទ្យនេះ ថែមទៀត ដើម្បីឲ្យគ្រូពេទ្យទាំងនេះហ្នឹងនចិត្ដ កុំខ្វល់ទៅដល់បញ្ហាទាក់ទិនទៅនឹងគ្រួសារ ដែលនៅផ្ទះ ហើយគ្នាអត់ដែលបានទៅជួបសោះ)PP

 

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ